khmer eng
  • គណៈកម្មការទី៦ព្រឹទ្ធសភាប្រជុំបើកទូលាយជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ចំនួន០២
     
    ចែករំលែក ៖

    គណៈកម្មការទី៦ព្រឹទ្ធសភាប្រជុំបើកទូលាយជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ចំនួន០២
    =======
    នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អាយ ខន ប្រធានស្តីទីគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបើកទូលាយជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធនិម្មិត (ZOOM) ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន០២ គឺ៖
    ១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
    ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី
    thumbnail
     
    ញត្តិគាំទ្រ របស់គណៈកម្មការទី៤ ព្រឹទ្ធសភា
    thumbnail
     
    ញត្តិគាំទ្រ របស់ក្រុមសមាជិការ ព្រឹទ្ធសភា
    thumbnail
     
    កិច្ចប្រជុំពិនិត្យនិងសម្រេចលើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកខុទ្ទកាល័យ
    thumbnail
     
    ញត្តិគាំទ្រ របស់គណៈកម្មការទី៥ ព្រឹទ្ធសភា